2025-05-21
គន ម៉េងហុង
2025-05-21
គន ម៉េងហុង
ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាម បន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា រួមមានការផ្តល់អាហារូបករណ៍ បង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា ដែលទៅសិក្សាទៅវៀតណាម ការផ្លាស់ប្តូរបទពិសោធ វប្បធម៌ និងកម្មវិធីផ្សេងៗជាច្រើនទៀត។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ជាមួយឯកឧត្តម Nguyen Minh Vu ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយជាច្រើនដល់វិស័យអប់រំនៅកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ និងបង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសវៀតណាមជាដើម។
ឯកឧត្តម Nguyen Minh Vu ក៏បានលើកឡើងថា វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ហើយឯកឧត្តម សង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ឯកឧត្តម Nguyen Minh Vu ក៏បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ យុវជន និងកីឡានាពេលកន្លងមក ផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់ឯកឧត្តម Nguyen Minh Vu ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នឹងកាន់តែរីកចម្រើន និងទទួលបានផ្លែផ្កាកាន់តែធំធេងថែមទៀត ជាពិសេសរវាងក្រសួងអប់រំរបស់កម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី