2024-07-10
ទូច សូរិយា
2024-07-10
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៦ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤តោន តាមរយៈក្រុមហ៊ុនចំនួន៥១ ទៅកាន់គោលដៅចំនួន៦៣ គោលដៅ។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ អង្ករដែលកម្ពុជានាំចេញជាង ៣៣៨ពាន់តោននេះ គិតជាទឹកប្រាក់មានចំនួន ២៤៧,៦០លានដុល្លារ។
គោលដៅចំនួន៦៣ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ ទៅកាន់បណ្តាប្រទេសចំនួន ២៦ក្នុងទ្វីបអឺរ៉ុបមានចំនួន ១៥៦ ៧៨៩តោន ទទួលបានទឹកប្រាក់ ១២១,៣២លានដុល្លារ, ទៅកាន់បណ្តាប្រទេសចំនួន ២៧ ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៣១ ៩១៣តោន គិតជាទឹកប្រាក់ ២៧,៤២លានដុល្លារ។
ចំពោះ ប្រទេសចំនួន៧ ដែលជាសមាជិកអាស៊ាន កម្ពុជាសម្រេចការនាំចេញអង្ករបាន ៧៤ ៥៥៤តោន ដែលគិតជាទឹកប្រាក់មានចំនួន ៥១,៨៤លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត កម្ពុជា សម្រេចបាន ៧៥ ៣៩៨តោន ទទួលបានចំណូល ៤៧,០១លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រភេទអង្ករដែលកម្ពុជានាំចេញតាមរយៈក្រុមហ៊ុនចំនួន៥១ នេះ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៧០,៦៣%, អង្ករសគ្រាប់វែងនាំចេញបាន ២៥,០៧%, អង្ករចំហ៊ុយមាន ២,៥៧%, អង្ករសរីរាង្គមានចំនួន ១,៤៨% និងអង្ករផ្សេងៗទៀតនាំចេញបានចំនួន ០,២៥%។ ក្នុងរយៈពេល ៦ខែនេះ កម្ពុជា ក៏នាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ២ ៥២៨ ០១១តោន ដែលគិតជាទឹកប្រាក់មានចំនួន ៧២៧,៣៦លានដុល្លារ ដែលក្នុងនោះការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចមានចំនួនតែ ៧៥%ប៉ុណ្ណោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី