2024-06-10
គិត បុប្ផា
2024-06-10
គិត បុប្ផា
ភ្នំពេញ៖ រថភ្លើង ៤គ្រឿង ក្នុងចំណោម ១១គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia(RRC) បានទិញពីជប៉ុន ត្រូវបានបើកបរតេស្តសាកល្បង មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។ បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបើកបរសាកល្បងនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។
រថភ្លើង ៤គ្រឿងប្រភេទ Kiha-183 ត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧mm មក១០០០mm រួចរាល់នៅខេត្តព្រះសីហនុ ដោយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ រថភ្លើង ដែលបើកបរតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញនេះ ក៏ត្រូវបានពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។
ចំពោះ ការដាក់ឱ្យដំណើរការជាផ្លូវការរថភ្លើង៤គ្រឿងនេះវិញ ក្រុមហ៊ុនRRC នឹងផ្តល់ព័ត៌មាននាពេលខាងមុខ។ នៅពេលដាក់ឱ្យដំណើរការ រថភ្លើងទាំងនេះត្រូវបានបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h។ គួរបញ្ជាក់ថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក និងក្រុមហ៊ុន RRC បានចុះពិនិត្យរួមគ្នា លើការកែតម្រូវកង់ និងប្រព័ន្ធហ្វ្រាំងរថភ្លើង ដើម្បីស្របតាមស្តង់ដារផ្លូវដែកកម្ពុជា ដែលធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី