2024-06-05
គិត បុប្ផា
2024-06-05
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញម្ចាស់ក្រុមហ៊ុន/សហគ្រាស អ្នកនាំចូល ពាណិជ្ជករ និងសាធារណជនទូទៅចូលរួមក្នុង «ព្រឹត្តិការណ៍ជំនួបអាជីវកម្ម The PLEXCONNECT 2024» នៅប្រទេសឥណ្ឌា ដើម្បីភ្ជាប់បណ្តាញអាជីវកម្មជាមួយក្រុមហ៊ុនផលិត និងនាំចេញ ព្រមទាំងស្វែងរកប្រភពដើមផលិតផលពីប្រទេសឥណ្ឌា។
ព្រឹត្តិការណ៍ជំនួបអាជីវកម្មអ្នកទិញ-អ្នកលក់ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជំរុញការនាំចេញប្លាស្ទិកឥណ្ឌា (PLEXCONCIL)នេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍បុមបៃ ទីក្រុងបុមបៃ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ មិថុនា គណៈកម្មការរៀបចំ នឹងផ្តល់សំបុត្រយន្តហោះទៅមក និងថ្លៃស្នាក់នៅសណ្ឋាគារចំនួន ២យប់ ដោយឥតគិតថ្លៃ នៅទីក្រុងបុមបៃ ចំពោះអ្នកទិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ម្ចាស់ក្រុមហ៊ុន អ្នកនាំចូល និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមក្នុង ព្រឹត្តិការណ៍ជំនួបអាជីវកម្ម អាចចុះឈ្មោះតាមរយៈ http://www.plexconcil.org/plexconnect/buyer- details ឬទាក់ទងដោយផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ តាមអាសយដ្ឋានផ្ទះលេខ៥០-៥២ ផ្លូវ សម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនងមកកាន់ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ ឬ [email protected]/[email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី