SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល សម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលទៅអាជីវកម្ម ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ


រដ្ឋាភិបាល សម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលទៅអាជីវកម្ម ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
A+ A-

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ដោយផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដើម្បីសម្រាលបន្ទុកចំណាយរបស់អាជីវកម្មតូចតាចទាំងនោះ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កការចេញសេចក្តីសម្រេចនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត សរសេរបញ្ជក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រោយពីមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រជាពលរដ្ឋដែលបាននិងកំពុងប្រកបអាជីវកម្ម, មុខរបរ និងការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

«រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ»។ សម្តេចធិបតី ហ៊ុន ម៉ាណែង នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ ដែលយុទ្ធសាស្ត្រជាតិនេះ គឺបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់ប្រយោជន៍ ថែបំប៉ន និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបអាជីវកម្ម មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការសម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មលើវិស័យចំនួន ៦ ដែលកំណត់ដោយប្រកាសអន្តរក្រសួងស្តីពី«ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ វិស័យទាំងនោះ រួមមាន៖ វិស័យវប្បធម៌ និងវិចិត្រសីល្បៈ , អប់រំ យុវជន និងកីឡា, ទេសចរណ៍, ឧហ្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមកពល, ពាណិជ្ជកម្ម និងវិស័យកសិកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី