2024-05-24
គិត បុប្ផា
2024-05-24
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ អង្គការសប្បុរសធម៌ហ្វិចឆឺរ៉ាល់ ក្រុមហ៊ុន Clip RV Media និង Salakamreuk Commune រៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណអាកាសយានដ្ឋានចាស់ នៅខេត្តសៀមរាប។
ព្រឹត្តិការណ៍ ដែលប្រមូលផ្តុំដោយម៉ូតូល្បីៗនេះ ធ្វើឡើងដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិបន្ថែមទៀត។ ក្នុង«ជំនួបក្រុមម៉ូតូទេសចរណ៍» ក៏នឹងមានការប្រគុំតន្ត្រី ស្តង់អាហារ និងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងព័ត៌មាន បានអំពាវនាវឱ្យអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week នេះ ឱ្យបានទូលំទូលាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី