2024-05-22
គិត បុប្ផា
2024-05-22
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងស្វែងរកទីផ្សារលក់ ឱ្យសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ឧសភា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
ការចុះពិនិត្យដល់សហគមន៍ ស្ថិតនៅភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានការចូលរួមពីប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការមន្ទីរកសិកម្ម ខេត្តប៉ៃលិននេះ ធ្វើឡើងក្នុងគោលបំណង រួមមាន៖ ការរៀបចំបង្កើតសមាគមថ្មីមួយ មានសមាជិក៣០នាក់ ដែលនឹងធ្វើការដោយមានជោគវាសនារួមគ្នា, ជំរុញឱ្យសហគមន៍ មានសាមគ្គីភាពខិតខំប្រឹងប្រែង បង្កើនសមត្ថភាពដាំដុះ, ស្វែងយល់ និងជួយដោះស្រាយបញ្ហាប្រឈម ដែលសហគមន៍បានជួបប្រទះដូចជាបញ្ហាទឹក ធាតុចូលកសិកម្មថ្លៃជាដើម និងជួយស្វែងរកទីផ្សារសម្រាប់លក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី