SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពន្ធដារ ប្រមូលចំណូលបានជាង២.៥ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២៣


ពន្ធដារ ប្រមូលចំណូលបានជាង២.៥ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២៣
A+ A-

ភ្នំពេញ៖ ពន្ធដារ ប្រមូលចំណូលពន្ធអាករ បានចំនួន ១០ ៣២៩,៧៨ ប៊ីលានរៀល ប្រមាណ ២.៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ដែលចំណូលពន្ធនេះ ស្មើនឹងជាង៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមការបង្ហាញរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែកញ្ញានេះ ដោយបានបញ្ជាក់ថា ការប្រមូលបំណុលពន្ធរយៈពេល៨ខែនោះ ធ្លាក់ចុះ ២២,៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ឯកឧត្តមអគ្គនាយក នៃអគ្គនាយកកដ្ឋានពន្ធដារ បានការកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួន ដែលបានធ្លាក់ចុះសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ ថយចុះ ២,២៨% , អចលនទ្រព្យ ថយចុះ ៩,០៦% , ការសាងសង់ ថយចុះ ២,១៥% ។ ទន្ទឹមនឹងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានថយចុះ ២៦,៧៦% ផងដែរ។

ដោយឡែក បើតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ នៅក្នុងខែសីហា ឆ្នាំ២០២៣ បានចំនួន ៩៦២ ប៊ីលានរៀល មាណ ២៣៧,៥៣ លានដុល្លារ។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ស្ថានភាពចំណូលពន្ធសម្រាប់ខែសីហា ឆ្នាំ២០២៣ សម្រេចបានត្រឹមតែ ៧៩,៨០% ប៉ុណ្ណោះ បើធៀបនឹងគោលដៅប្រមូលចំណូល ប្រចាំខែស្របតាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ការធ្លាក់ចុះនៃចំណូលពន្ធនេះ បណ្តាលមកពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្តាប្រទេសជាប្រភពទុន សម្រាប់វិនិយោគធំៗមកកម្ពុជា និង ធ្វើឱ្យមានកំណើននៃអតិផរណា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី