2024-05-18
ទូច សូរិយា
2024-05-18
ទូច សូរិយា
ភ្នំពេញ៖ កូរ៉េ បង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែមទៀតនៅកម្ពុជា តាមរយៈហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF Loan)។ នេះជាការលើកឡើងរបស់ឯកឧត្តម ហាន់ ដុកស៊ូ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងជំនួបនេះ ឯកឧត្តម ហាន់ ដុកស៊ូ បានលើកឡើងថា កម្ពុជា ជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដែលមានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសគឺឧស្សាហកម្មយានយន្ត។ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េរូបនេះ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការពិគ្រោះយោបល់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា វិស័យឯកជនមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការពង្រឹងតួនាទីរបស់វិស័យឯកជននេះហើយនឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក គឺមានការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី