2024-05-17
ទូច សូរិយា
2024-05-17
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-កូរ៉េ រួមគ្នាជំរុញការវិនិយោគពីកូរ៉េមកកម្ពុជា ផ្តោតលើសហគ្រាសធុនតូច និងមធ្យម និងឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់នាំចេញ ដូចជា ឧស្សាហកម្មបង្គុំនិងដំឡើងរថយន្ត អេឡិចត្រូនិក បរិក្ខារអគ្គិសនី និងគ្រឿងម៉ាស៊ីន។ បើតាមសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ភាគីទាំងពីរ ក៏បានឯកភាពជំរុញកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ដើម្បីស្វែងរកលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងសម្របសម្រួល និងទាក់ទាញគម្រោងវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា។
ជាមួយគ្នានេះ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ក៏មានការវិនិយោគរបស់កូរ៉េក្នុងស្ថាប័នហិរញ្ញវត្ថុចំនួន១៥ នៅកម្ពុជា ក្នុងនោះ កម្ពុជា-កូរ៉េ ក៏បានជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការប្រើប្រាស់ហិរញ្ញវត្ថុឌីជីថលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី