2023-09-26
SME News
2023-09-26
SME News
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា ត្រៀមបញ្ចេញលុយ ៣០លានដុល្លារទៀត ដើម្បីទប់ស្កាត់ និងរក្សាការធ្លាក់ថ្លៃ នៃប្រាក់រៀល តាមរយៈការដាក់ដេញថ្លៃជាមួយនឹងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ដែលមានអាជ្ញាប័ណ្ណទាំងអស់នៅកម្ពុជា។ ហើយការដាក់ដេញថ្លៃនេះធ្វើឡើងជាពីរដំណាក់កាល ក្នុងនោះលើកទី១ នៅថ្ងៃទី២៧ ខែកញ្ញា ធនាគារនឹងបញ្ចេញសាច់ប្រាក់ចំនួន ១៥លានដុល្លារ និងលើកទី២ នៅថ្ងៃទី២៩ ខែកញ្ញា ដែលមានទឹកប្រាក់ចំនួន ១៥លានដុល្លារទៀត នេះតាមសេចក្តីប្រកាសជូនដំណឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។
ការត្រៀមបញ្ចេញលុយ ៣០លានដុល្លារទៀតនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការឯទៀតរបស់ធនាគារជាតិ ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅកម្ពុជាឱ្យមានលំនឹង។ ហើយការធ្វើអន្តរាគមន៍របស់ធនាគារជាតិនេះ នឹងត្រូវធ្វើឡើងចំនួន២ដងក្នុងមួយសប្តាហ៍(គឺថ្ងៃពុធ និងថ្ងៃសុក្រ) រហូតដល់ចុងសប្តាហ៍ទី២នៃខែតុលា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី