2024-05-12
ទូច សូរិយា
2024-05-12
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការ WTO និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTO លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម នឹងកំពុងរៀបចំបង្កើតគណៈកម្មាធិការជំនួយពាណិជ្ជកម្ម សម្រាប់ការសម្របសម្រួលកាន់តែប្រសើរជាមួយម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រើប្រាស់ធនធានសម្រាប់អនុវត្តក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្នុងគោលបំណងអភិវឌ្ឍន៍ពាណិជ្ជកម្ម។
លោកបណ្ឌិត Adhikari ក៏បានលើកឡើងអំពីការអនុវត្ត និងការគាំទ្រ EIF លើការបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដែលប្រកបដោយប្រសិទ្ធភាព។ ក្នុងជំនួបនេះ លោក Lim នាយកផ្នែកពាណិជ្ជកម្មនិងបរិស្ថាននៃ WTO បានបញ្ជាក់ថា លេខាធិការដ្ឋាន WTO និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព តាមរយៈសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនានា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី