SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នឹងពង្រឹងស្តង់ដារសុវត្ថិភាពរោងចក្រ ដើម្បីទាក់ទាញម៉ាកយីហោធំៗឱ្យមកវិនិយោគបន្ថែម


កម្ពុជា នឹងពង្រឹងស្តង់ដារសុវត្ថិភាពរោងចក្រ ដើម្បីទាក់ទាញម៉ាកយីហោធំៗឱ្យមកវិនិយោគបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា នឹងពង្រឹងស្តង់ដារសុវត្ថិភាពរោងចក្រនៅកម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញម៉ាកយីហោកំពូលៗ ដូចជា GAP និង Nike ដើម្បីឱ្យក្រមហ៊ុនទាំងនេះ បន្តបញ្ជាទិញ គាំទ្រការផលិត និងបង្កើតរោងចក្រកាន់តែច្រើននៅក្នុងប្រទេស។ គម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយនឹងគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ(LABS)។

បើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី លោក Emerald Am នាយកប្រតិបត្តិ នៃគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ (LABS) បានលើកឡើងថា គំនិតផ្តួចផ្តើមរបស់ LABS គឺផ្តោតលើការលុបបំបាត់គ្រោះថ្នាក់ដែលបណ្ដាលមកពីចរន្តអគ្គិសនី គ្រោះអគ្គីភ័យ និងហានិភ័យសុវត្ថិភាពរចនាសម្ព័ន្ធដែលអាចបង្ការបាននៅក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតសម្ភារប្រើប្រាស់។

លោក Emerald Am បន្តថា ប្រតិបត្តិការនៅក្នុងប្រទេសមានរោងចក្រជាច្រើនដូចជា ឥណ្ឌូនេស៊ី កម្ពុជា ឥណ្ឌា និងវៀតណាម បច្ចុប្បន្ន LABS បានជួយគាំទ្រកម្មករជាង១លាននាក់ នៅក្នុងរោងចក្រចំនួន៥១៩ ។ ជាមួយនឹងអត្រាកែលម្អសុវត្ថិភាពជារួម៨១% និងការរកឃើញហានិភ័យជាមធ្យមចំនួន៤៣ ក្នុងមួយរោងចក្រ LABS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ និងអនុវត្តស្តង់ដារសុវត្ថិភាព ដែលសហការជាមួយស្ថាប័នរដ្ឋាភិបាល សមាគមឧស្សាហកម្ម និងក្រុមហ៊ុនអធិការកិច្ច។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ក៏បានលើកឡើងថា សារសំខាន់នៃការអនុលោមតាមស្តង់ដារសុវត្ថិភាពនេះ នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរោងចក្រ និងបង្កើនការទុកចិត្ត ក្នុងនោះ ឯកឧត្តម បានលើកទឹកចិត្តឱ្យ LABS សហការជាមួយរោងចក្រកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើនចំនួនរោងចក្រដែលបញ្ចប់កម្មវិធីរបស់ខ្លួន ក៏ដូចជាដើម្បីលើកកម្ពស់ស្តង់ដារសុវត្ថិភាពរោចក្រជារួម។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់អំពីច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដែលកំពុងស្ថិតក្នុងការពិនិត្យកែលម្អ ដើម្បីបំពេញតម្រូវការរបស់ម៉ាកយីហោធំៗនៅក្នុងពិភពលោក ហើយក្រមអគារជាតិ ក៏នឹងត្រូវបានរៀបចំឡើង ដែលក្រមនេះ មានសារសំខាន់សម្រាប់ការធានាសុវត្ថិភាពរោងចក្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី