2024-05-09
គិត បុប្ផា
2024-05-09
គិត បុប្ផា
ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូច ដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ គោលដៅរបស់កម្មវិធីជាតិជំនួយសង្គម។ នេះបើតាមការចុះផ្សាយរបស់មូលនិធិជាតិជំនួយសង្គម នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
ការស្នើបែបនេះ របស់មូលនិធិជាតិជំនួយសង្គម ធ្វើឡើងក្រោយមានការបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាម។ ជាក់ស្តែង ព័ត៌មានមួយបានផ្សព្វផ្សាយថា «ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម» ដោយមានភ្ជាប់រូបភាពមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់(Logo) ក្រសួងផែនការ, ធនាគារ ABA, ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air រួមជាមួយចំនួនទឹកប្រាក់ ២ ៥០០ដុល្លារ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គម កំពុងបើកផ្តល់លើកម្មវិធីជាតិជំនួយសង្គមចំនួន៣ រួមមាន៖ (១) កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ (២) កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និង (៣) កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជននៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី