SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មានរោងចក្រដំឡើងរថយន្ដចំនួន៦ , ៤ កំពុងដំណើរការ, ២ កំពុងសាកល្បង


កម្ពុជា មានរោងចក្រដំឡើងរថយន្ដចំនួន៦ , ៤ កំពុងដំណើរការ, ២ កំពុងសាកល្បង
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតាថា គិតត្រឹមពេលនេះ កម្ពុជា មានរោងចក្រដំឡើងរថយន្តសរុបចំនួន៦ ដែលក្នុងនោះមានរោងចក្រ៤ កំពុងដំណើរការ ខណៈដែលរោងចក្រ២ទៀត កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង។ សម្ដេចធិបតី បានលើកឡើងបន្តទៀតថា រោងចក្រដំឡើងរថយន្ត៦ នេះ មានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា រោងចក្រដំឡើងរថយន្តចំនួន៦នេះ រួមមាន៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ផលិតរថយន្ត SAMYUNG, រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD. ផលិតរថយន្ត FORD, រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ផលិតរថយន្ត HYUNDAI, រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ផលិតរថយន្ត KIA, រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. កំពុងដំណើរការសាកល្បង និងរោងចក្ររបស់ TOYOTA TSUSHO MANUFACTURING ។

ក្នុងពិធីសម្ពោធនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា ត្រូវបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់ផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ស្ថិតក្រោមស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេងប្រកបជីវភាព និងភាពទាក់ទាញនៃការវិនិយោគរបស់កម្ពុជា នឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះជាបន្តបន្ទាប់ទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី