2024-05-01
គិត បុប្ផា
2024-05-01
គិត បុប្ផា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) បានចាប់ផ្តើមអនុវត្តគម្រោង ស្តីពីការអនុវត្ត និងអភិវឌ្ឍន៍បច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំ ស្ថិតក្នុងភាគខាងលិចទន្លេសាប នៃប្រទេសកម្ពុជា។
បើតាមការចុះផ្សាយរបស់ JICA កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ គម្រោងនេះ ចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៩ ក្នុងទិសដៅកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែដោយធ្វើឱ្យការគ្រប់គ្រងទឹកមានភាពប្រសើរឡើង, រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពស្រូវ និងប្រាក់ចំណូល ដោយប្រើប្រាស់ក្របខ័ណ្ឌឥណទានកាបូន។
គម្រោងថ្មីនេះ នឹងអនុវត្តវិធីសាស្ត្រខាងលើនៅទីតាំងគំរូរបស់គម្រោង ដែលស្ថិតនៅខេត្តពោធិ៍សាត់។
ទីភ្នាក់ងារ JICA បានបញ្ជាក់ថា បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក (Intermittent Irrigation) គឺជាវិធីសាស្រ្តដាំដុះដែលការស្រោចស្រពត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការដាំដុះស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។
សូមជម្រាបថា ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាជាមួយកសិករក្នុងតំបន់ ដើម្បីពង្រឹងប្រព័ន្ធកសិកម្ម និងចំណីអាហារឱ្យមានភាពបត់បែន និងនិរន្តរភាព តាមរយៈនវានុវត្តន៍ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី