SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណនីធនាគារជិត១០០ និងដីជិត២ពាន់ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន ត្រូវបានតុលាការបង្កកទុក


គណនីធនាគារជិត១០០ និងដីជិត២ពាន់ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន ត្រូវបានតុលាការបង្កកទុក
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សាលាដំបូងខេត្តកំពត បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥ គណនី និងអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី នៅក្នុងសំណុំរឿងរបស់ ជា សារ៉ន។ នេះជាវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ មេសានេះ។

ក្រៅពីការបង្កកគណនីធនាគារ និង ដី សាលាដំបូងខេត្តកំពត ក៏បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់, ចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួន ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី២៥ មេសា បានបញ្ជាក់ពីការចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ យកមកចាត់ការតាមនីតិវិធីច្បាប់។ សាលាដំបូងខេត្តកំពត កំពុងបន្តចាត់វិធានការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន របស់លោក ជា សារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាលទ្ធផលទទួលបានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ចំពោះមុខចៅក្រមស៊ើបសួរលើជនរងគ្រោះទាំង ៩ក្រុង-ស្រុក នៃខេត្តកំពត និងចម្លើយជនរងគ្រោះដែលនៅក្រៅខេត្តកំពតចំនួន ៥,៦៨០នាក់ រួមទាំងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ គួរបញ្ជាក់ថា តុលាការនឹងបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត និងដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់តាមនីតិវិធីច្បាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី