SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងធនធានទឹក ប្រាប់ឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃក្នុងកម្រិតខ្ពស់ នៅខែឧសភា-មិថុនាខាងមុខ


ក្រសួងធនធានទឹក ប្រាប់ឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃក្នុងកម្រិតខ្ពស់ នៅខែឧសភា-មិថុនាខាងមុខ
A+ A-

ភ្នំពេញ៖ ក្រសួងធនធានទឹក ប្រាប់ដល់អាជ្ញាធរដែនដី និងសាធារណជនឱ្យចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស នៅបណ្តាតំបន់ជនបទដាច់ស្រយាល ដែលឆ្ងាយពីប្រភពទឹក នៅក្នុងខែឧសភា-មិថុនា ឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងនេះ ក្រសួង ក៏បានប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើនផងដែរ។

បើតាមការតាមដាន និងព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម និងពីបណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេស អង្គការឧតុនិយមពិភពលោក (WMO) នៅក្នុងដើមរដូវវស្សាចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជា នឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ចំពោះ ស្ថានភាពភ្លៀងធ្លាក់នឹងអាចកើតមានពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដី ៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក កាលពីថ្ងៃទី២២ មេសានេះ ក៏បានឱ្យដឹងពីបាតុភូតសកលមានស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័រ ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ (El Niño) នឹងស្ថិតនៅ ១០%។ រីឯ បាតុភូតែអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។

ស្ថានភាពអាកាសធាតុនៅកម្ពុជា និងបាតុភូតសកលនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី