2024-04-23
ទូច សូរិយា
2024-04-23
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ពី«ការអភិវឌ្ឍសេដ្ឋកិច្ច» យ៉ាងសាមញ្ញថា ធ្វើយ៉ាងណាឱ្យប្រជាជនមានបាន និងមានជីវភាពធូរធារ ដែលនោះហើយគឺជា«ការអភិវឌ្ឍសេដ្ឋកិច្ច»ចំពោះសម្តេចធិបតី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីពន្យល់យ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថាបញ្ជាក់យ៉ាងដូច្នេះថា សិទ្ធសេរីភាព ឱកាសក្នុងការរៀនសូត្រ និងឱកាសព្យាបាលជំងឺ នឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារ តាមរយៈការរកចំណូលបានកាន់តែច្រើន។ ប្រជាពលរដ្ឋរកចំណូលបានកាន់តែច្រើននេះហើយ នឹងធ្វើឱ្យភូមិឃុំកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ នេះហើយបានគេហៅថា ការអភិវឌ្ឍប្រទេស។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា មូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច គឺសំដៅទៅលើការបង្កើនការងារ ការបង្កើនចំណូលជូនប្រជាពលរដ្ឋ៕https://www.youtube.com/watch?v=6cfvequH3mc
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី