SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួងធនធានទឹក ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប


សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួងធនធានទឹក ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុវត្តភារកិច្ចរបស់ខ្លួន ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប។ សម្តេចធិបតីបានមានប្រសាសន៍ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម។

ក្រៅពីនេះ សម្តេចក៏បានស្នើឱ្យបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រាននានាក្នុងតំបន់ទាំងនោះ ដើម្បីធានាបាននូវផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាច្រើនជំនាន់ទៅទៀត។ រយៈពេល៧០ថ្ងៃមកនេះ ក្រុមការងារចម្រុះ បានចុះធ្វើការ និងបញ្ចប់ការធ្វើបច្ចុប្បន្នភាព លើការកំណត់ព្រំលើទីតាំងដីនៅតំបន់ទន្លេសាប កិច្ចការការពារដីអភិរក្សបឹងទន្លេសាបនេះដែរ សម្តេចធិបតីបានមានប្រសាសន៍ឱ្យបន្តធ្វើ ដោយគ្មានការដកថយ។

ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និងប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និងបម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សម្តេចបានសម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ។

ក្នុងពិធីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យទាំងទ្បាយ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនានា ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយគុណភាព។ អាទិភាពចម្បងនៃកិច្ចការនេះ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការជន់លិចទីក្រុងភ្នំពេញ ហើយជំហានបន្ទាប់ គឺក្រុងនានាតាមបណ្តាខេត្ត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី