SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា នាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៣៤លានដុល្លារ ក្នុងមួយឆ្នាំ


កម្ពុជា នាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៣៤លានដុល្លារ ក្នុងមួយឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈមួយឆ្នាំ កម្ពុជា នាំទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៣៤លានដុល្លារ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ តែទោះយ៉ាងណាក៏រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។

ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងមួយឆ្នាំ កម្ពុជានាំទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៣៤លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ប្រទេសលើពិភពលោកស្ទើរតែ៩០ភាគរយ សុទ្ធតែជាប្រទេសផលិតផលិតផលកសិកម្ម ដូច្នេះដើម្បីជំរុញកសិផលខ្មែរឱ្យមានទីផ្សារល្អទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងមួយត្រីមាសឆ្នាំ២០២៤ កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតផលចំនួន១០៦គម្រោង ជាមួយទុនវិនិយោគប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១០៧ពាន់កន្លែង។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ផលិតផលដែលផលិតក្នុងស្រុក នឹងជួយផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ រួមទាំងជួយទប់ស្កាត់ការហូរចូលផលិតផលពីក្រៅប្រទេសបាន ហើយមានការផលិតជាមួយគុណភាពល្អ និងរក្សាបានតម្លៃធូរជាងផលិតផលនាំពីក្រៅ គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

សូមជម្រាបថា គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់ នៅកម្ពុជាដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ប្រកបដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី