SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលភ្នំពេញ ត្រៀមរថយន្តក្រុង ៤៥៥គ្រឿង សម្រួលការធ្វើដំណើររបស់ពលរដ្ឋរយៈពេល៦ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ


រដ្ឋបាលភ្នំពេញ ត្រៀមរថយន្តក្រុង ៤៥៥គ្រឿង សម្រួលការធ្វើដំណើររបស់ពលរដ្ឋរយៈពេល៦ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេលចំនួន០៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង និងការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង។ ចំពោះ ម៉ោងចេញដំណើរ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា ចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក។

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមទឹកបរិសុទ្ធ ដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរ ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី