SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា៖ ការបង្កើតក្រុមហ៊ុន GTV MOTOR គឺជាការសម្រេចក្តីសុបិនរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់រថយន្តថ្មី


ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា៖ ការបង្កើតក្រុមហ៊ុន GTV MOTOR គឺជាការសម្រេចក្តីសុបិនរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់រថយន្តថ្មី
A+ A-

ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គនាយក្រុមហ៊ុន GTV MOTOR បានថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ថា ការបង្កើតក្រុមហ៊ុន GTV MOTOR គឺជាការសម្រេចក្តីសុបិនរបស់ប្រជាជនកម្ពុជា តាមរយៈការប្រើប្រាស់រថយន្តថ្មី រថយន្តដែលមានគុណភាពល្អ បច្ចេកវិទ្យាទំនើបទាន់សម័យ មានសុវត្ថិភាព ផាសុកភាព ប្រណិតភាព និងតម្លៃរថយន្ត អាចទទួលយកបានក្នុងកម្រិតមធ្យម។

ឧកញ៉ាបណ្ឌិតប្រធានអគ្គនាយក្រុមហ៊ុន GTV MOTOR បានបញ្ជាក់ថា៖ «ការដំឡើងរថយន្តរបស់ក្រុមហ៊ុន GTV MOTOR គឺដំឡើងតាមប្រភេទ CKD និង IKD ដែលមានគ្រឿងបង្គុំរហូតដល់ ៥០០មុខ មិនមែនគ្រាន់តែយករថយន្តដែលដោះទ្វារ និងដោះកង់ចេញយកមកដំឡើងនោះទេ»។

ក្នុងកម្មវិធីដដែល ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា បានបន្តថា៖ «ការបង្កើតរថយន្ត ដែលសមស្របនិងជីវភាពមធ្យមរបស់ប្រជាពលរដ្ឋ លុះត្រាតែយើងផលិតរថយន្តនោះនៅក្នុងស្រុក ព្រោះការដំឡើងរថយន្តនៅក្នុងស្រុក យើងទទួលបានការអនុគ្រោះពន្ធជាច្រើនពីរាជរដ្ឋាភិបាល ដែលធ្វើឱ្យរថយន្តមានតម្លៃសមរម្យស្របតាមជីវភាពប្រជាពលរដ្ឋ»៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599