2024-02-06
គិត បុប្ផា
2024-02-06
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ រួមទាំងមេកានិចរថយន្តផងនោះ ឯកឧត្តមបណ្ឌិត មានភាពសប្បាយរីករាយចំពោះក្រុមហ៊ុន GTV MOTOR ដែលជារបស់កូនខ្មែរនៅលើទឹកដីកម្ពុជា និងជាផ្នែកមួយដែលបានរួមចំណែកឱ្យវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា កាន់តែរីកចម្រើន ផ្តល់ឱកាសការងារដល់និស្សិត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងពិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា រថយន្ត ជាមធ្យោបាយដឹកជញ្ជូនដ៏ពិសេសមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ហើយក្រុមហ៊ុន GTV MOTOR បានរួមចំណែកឱ្យមានការផ្លាស់ប្តូរទាំងសេដ្ឋកិច្ច និងប្រវត្តិសាស្រ្តនៅក្នុងសង្គមជាតិកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន GTV MOTOR ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងឱកាសដល់និស្សិតរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេស បានចុះកម្មសិក្សានៅក្រុមហ៊ុនផ្ទាល់ ព្រមទាំងផ្តល់ជាកន្លែងស្នាក់នៅដ៏មានផាសុកភាពដល់និស្សិតចុះកម្មសិក្សាផងដែរ។ ឯកឧត្តមបណ្ឌិត សង្ឃឹមថា ក្រុមហ៊ុន GTV MOTOR ដែលជារោងចក្រដំឡើង និងផលិតរថយន្តនៅកម្ពុជា នឹងស្រូបយកកម្លាំងពលកម្មពលរដ្ឋកម្ពុជាបានច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី