2026-10-27
SME News
2026-10-27
SME News
ភ្នំពេញ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ដើម្បីពង្រឹងការការពារសិទ្ធិកម្មសិទ្ធិបញ្ញាលើពូជដំណាំថ្មី និងធ្វើឱ្យក្របខ័ណ្ឌច្បាប់កម្ពុជាមានសង្គតិភាពជាមួយស្តង់ដាអន្តរជាតិ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមកម្មសិទ្ធិបញ្ញា អ្នកជំនាញបច្ចេកទេស ភ្នាក់ងារកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន។
ក្នុងសុន្ទរកថាបើក ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានគូសបញ្ជាក់ពីសារសំខាន់នៃក្របខ័ណ្ឌច្បាប់ដែលមានភាពច្បាស់លាស់ និងប្រសិទ្ធភាព ក្នុងការការពារសិទ្ធិកម្មសិទ្ធិបញ្ញា និងជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងការវិនិយោគលើការអភិវឌ្ឍពូជដំណាំថ្មីៗ។
ឯកឧត្តមបានលើកឡើងថា៖ "ក្របខ័ណ្ឌច្បាប់ដែលមានភាពច្បាស់លាស់ សមស្រប និងស្របតាមស្តង់ដាអន្តរជាតិ មិនត្រឹមតែជួយពង្រឹងការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយជំរុញការស្រាវជ្រាវ ការបង្កើតពូជដំណាំថ្មីៗ និងការវិនិយោគផងដែរ។"
ក្នុងនាមជាក្រសួងបង្គោលរបស់កម្ពុជា សម្រាប់សហភាពអន្តរជាតិការពារពូជថ្មីនៃដំណាំ (UPOV) ក្រសួងឧស្សាហកម្មកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ជាតិស្តីពីការការពារពូជថ្មីនៃដំណាំឱ្យស្របតាមស្តង់ដាអន្តរជាតិ និងជំរុញនវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធិបញ្ញាសម្រាប់អ្នកបង្កាត់ពូជដំណាំថ្មីៗ។
សិក្ខាសាលានេះក៏បានប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់ការសិក្សាវាយតម្លៃផលប៉ះពាល់ ដោយពិនិត្យលើអត្ថប្រយោជន៍ ការចំណាយ និងផលប៉ះពាល់ដែលអាចកើតមានពីវិសោធនកម្មច្បាប់។ លទ្ធផលនៃការពិគ្រោះយោបល់នឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ ឱ្យមានភាពច្បាស់លាស់ មានតុល្យភាព អាចអនុវត្តបាន និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី