2024-03-29
SME News
2024-03-29
SME News
ភ្នំពេញ៖ ក្រៅពីការប្រកបមុខរបរធ្វើស្រែចម្ការ នារដូវប្រាំងប្រជាកសិករដែលរស់នៅតាមដងស្ទឹងសង្កែ ជាពិសេសនៅភូមិខ្សាច់ពោយ និងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង តែងតែប្រើប្រាស់ដីជម្រាលស្ទឹងដាំដំណាំបន្លែចម្រុះ ហើយបន្លែស្អំ ជាដំណាំពេញនិយមជាងគេនៅក្នុងតំបន់នេះ ដើម្បីរកប្រាក់បន្ថែម។
ក្រៅតែពីតំបន់ភូមិសាស្រ្តស្រាប់ជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាកសិករ ទិដ្ឋភាពបៃតងដ៏ស្រស់បំព្រងនៃផលដំណាំ បន្លែ រួមជាមួយទឹកស្ទឹងសង្កែដ៏ថ្លាឆ្វង់ លាយឡំជាមួយនឹងជំនោរខ្សល់ត្រជាក់នារដូវលំហើយនេះ បាននឹងកំពុងក្លាយជា«ផលិតផលទេសចរណ៍»នារដូវប្រាំងទាក់ទាញមួយរបស់អ្នកស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ជារៀងរាល់ថ្ងៃ អ្នកដឹកភ្ញៀវ (តុក តុក) និងមគ្គុទ្ទេសក៍ទេសចរ មុននឹងទៅដល់រមណីយដ្ឋានប្រាសាទបាណន់ ពួកគេតែងឆ្លៀតនាំភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិ ជិះមើលផលដំណាំ បន្លែបង្ការ ដើរកាត់ស្ពានយោល ដើម្បីឱ្យភ្ញៀវទេសចរបានផ្តិតយករូបភាពស្អាតៗ និងស្វែងយល់ពីការរស់នៅរបស់ប្រជាជនជនបទផងដែរ។ ការចូលលេងកម្សាន្តនាទីនេះ បានធ្វើឱ្យអ្នកទេសចរទាំងនោះ ទទួលបានបទពិសោធថ្មីៗ អារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ នៅពេលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី