2024-03-29
គិត បុប្ផា
2024-03-29
គិត បុប្ផា
ភ្នំពេញ៖ ការដាក់បញ្ចូល «ប្រព័ន្ធបច្ចេកវិទ្យា» ជាកត្តាមិនអាចមើលរំលងបាន ដើម្បីបង្កើនផលិតភាព និងផលិតផលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ការលើកឡើងបែបនេះ របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រោះវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងវិវត្តន៍យ៉ាងលឿនក្នុងបរិការណ៍បរិវត្តន៍ឧស្សាហកម្ម៤.០ ក៏ដូចជាយុគសម័យឌីជីថលូបនីយកម្ម ក្នុងនោះប្រទេសអភិវឌ្ឍន៍ទាំងឡាយ កំពុងចាប់យកវិស័យនេះយ៉ាងសកម្ម ដើម្បីធ្វើជាខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្ម និងសេវាកម្មសាធារណៈនានា។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ ក្រសួងបានជ្រើសយកប្រធានបទ៖«សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់សហគ្រាសឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែមទៀត។ គួរបញ្ជាក់ថា ទិវានេះ មានព្រឹត្តិការណ៍អមចំនួន ០៥ រួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្រ្ត កម្ពុជាឆ្នើម និងកម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តម ហែម វណ្ណឌី៕https://www.youtube.com/watch?v=TE9XPoQQ21A
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី