2026-09-04
ឃី ភារៈ
2026-09-04
ឃី ភារៈ
ភ្នំពេញ៖ រយៈពេល៨ខែឆ្នាំ២០២៦ កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករជាង ១.២ពាន់លានដុល្លារ ដោយក្នុងនោះការនាំចេញអង្ករសម្រចបានជាង ៧៩.២ម៉ឺនតោន ស្មើនឹងប្រមាណ៤៦៤.១៧លានដុល្លារ និងការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងបាន ៣.៣៥៦លានតោន ស្មើនឹង៧៥៣.៤១លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។
បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជានេះ ទៅកាន់គោលដៅចំនួន៦៦ ដោយក្រុមហ៊ុននាំចេញចំនួន៦១។ ក្នុងនោះ ការនាំចេញអង្ករទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ៣៣ប្រទេស បានអង្ករចំនួន ២៣២ ៣១៩តោន គិតជាទឹកប្រាក់ប្រមាណ ១៧៥,៥៧លានដុល្លារ។ ចំពោះ ប្រទេសក្នុងតំបន់អាស៊ានមានចំនួន៥ ដែលកម្ពុជាបាននាំចេញអង្ករចេញចំនួន ៣១៥ ០៨៨តោន គិតជាទឹកប្រាក់ប្រមាណ ១២២,៩៣លានដុល្លារ។
ចំណែក ទីផ្សារផ្សេងៗចំនួន ២៥ប្រទេសផ្សេងៗទៀត នាំចេញអង្ករបានចំនួន ៦៧ ០២២តោន គិតជាទឹកប្រាក់ប្រមាណ ៦០,៣៣លានដុល្លារ។ ដោយឡែក ការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត សរុបបានចំនួន ១៧៧ ៧៨៣តោន គិតជាទឹកប្រាក់បានប្រមាណ ១០៥,៣៤លានដុល្លារ។
ជាមួយគ្នានេះ បើគិតភាគរយ(%)តាមប្រភេទនៃការនាំចេញ កម្ពុជានាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៥៧,៩៦%, អង្ករសគ្រាប់វែងបានចំនួន ២៤,៤០%, អង្ករបាក់គ្រប់ប្រភេទបានចំនួន ១៤,២៦%, អង្ករចំហុយបានចំនួន ១,៩១% អង្ករសរីរាង្គបានចំនួន ១,២៨% និងអង្ករផ្សេងៗទៀតចំនួន ០,១៩%។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំស្រូវចេញទៅប្រទេសជិតខាងបានចំនួន ៣ ៣៥៦ ៩៦៩តោន គិតជាទឹកប្រាក់ប្រមាណ ៧៥៣,៤២លានដុល្លារផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី