SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«បារខែមកម្ពុជា» នាំយកបច្ចេកវិទ្យានិងអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ BarCamp Battambang 2024?


«បារខែមកម្ពុជា» នាំយកបច្ចេកវិទ្យានិងអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ BarCamp Battambang 2024?
A+ A-

ភ្នំពេញ៖ បារខែមកម្ពុជា គឺជាព្រឹត្តិការណ៍មួយដែលប្រមូលផ្ដុំអ្នកជំនាញបច្ចេកវិទ្យា អ្នកច្នៃប្រឌិត អាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងសិស្សានុសិស្ស នៅក្រោមរបៀបវីរៈផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីភ្ជាប់បណ្ដាញ បង្កើតការសហការ និងចាប់យកបច្ចេកវិទ្យាទំនើប។

នៅថ្ងៃទី២៥-២៦ ខែតុលាខាងមុខនេះ បារខែមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី នៅក្នុងខេត្តបាត់ដំបង។ BarCamp Battambang 2024 ជាសន្និសីទបច្ចេកវិទ្យាឌីជីថលដ៏ធំ ដែលអ្នកចូលរួមមានឱកាសចាប់យក ក៏ដូចជាទទួលបាននៅបទពិសោធថ្មីបន្ថែមទៀត ពីបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត AI និងគំនិតធុរកិច្ច ជាដើម។ សន្និសីទបច្ចេកវិទ្យាបារខែមឆ្នាំ២០២៤ នេះ នឹងមានការចូលរួមពីវាគ្មិន អ្នកផលិតមាតិកាឌីជីថល ធុរកិច្ចចំនួន៣៥រូប លើប្រធានបទចំនួន៣៥ ពាក់ព័ទ្ធទៅនឹងបច្ចេកវិទ្យាឌីជីថល អាជីពការងារ ធុរកិច្ច និងសហគ្រិនភាព។

បន្ថែមពីនេះ អ្នកចូលរួមអាចទស្សនាការតាំងពិព័រណ៍ស្តង់ធុរកិច្ចឌីជីថល ដែលមានរហូតដល់ទៅចំនួន២៥ស្តង់ មកពីវិស័យបច្ចេកវិទ្យារបស់ក្រុមហ៊ុនធំៗ សាកលវិទ្យាល័យពីរាជធានីភ្នំពេញ ស្ថាប័នរបស់ក្រសួង និងអង្គការក្រៅរដ្ឋាភិបាល។ BarCamp Battambang 2024 ធ្វើឡើងមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង ដែលអាចចូលរួមបានដោយសេរី និងចុះឈ្មោះតាមតំណរលីង៖ https://bit.ly/BarCampBTB24 នេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី