2026-07-13
ឃី ភារៈ
2026-07-13
ឃី ភារៈ
ភ្នំពេញ៖ យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៤គ្រឿងបន្ថែមទៀត ត្រូវបានក្រុមចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះឆ្មក់ត្រួតពិនិត្យ និងពិន័យនៅខេត្តកំពង់ចាម រតនគិរី និងព្រៃវែង ដែលលើសពីទម្ងន់អនុញ្ញាតចន្លោះពី ១៤តោន ដល់ ៣២តោន។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះឆ្មក់ត្រួតពិនិត្យនិងពិន័យ យានយន្តដឹកលើសទម្ងន់ខាងលើ បានធ្វើឡើងចាប់ថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសហការ ពីស្ថានីយជញ្ជីងខែលជ័យ ខេត្តកំពង់ចាម, ស្ថានីយជញ្ជីងត្រពាំងក្រហម ខេត្តរតនគិរី, និងស្ថានីយអ្នកលឿង ខេត្តព្រៃវែង។
ពាក់ពន្ធនឹងករណីដឹកលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថាក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ។
ជាមួយគ្នានេះ ក្រសួងសាធារណការ ក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី