2026-06-04
ទូច សូរិយា
2026-06-04
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងដៃគូអភិវឌ្ឍន៍មកពីអង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពិភាក្សាអំពីការរៀបចំការការវាយតម្លៃពាក់កណ្តាលអាណត្តិ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ គឺបានផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រ និងភាពចាំបាច់នៃការវាយតម្លៃពាក់កណ្តាលអាណត្តិ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលអាណត្តិទៀត។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ការវាយតម្លៃខាងលើ គឺមានសារសំខាន់ក្នុងការវាស់វែងថា តើកិច្ចខិតខំប្រឹងប្រែងកន្លងមកសម្រេចបានលទ្ធផលតាមការរំពឹងទុកកម្រិតណា និងថាតើត្រូវមានការកែសម្រួលទិសដៅ ឬវិធានការណាមួយបន្ថែម ដើម្បីធានាឱ្យការអនុវត្តយុទ្ធសាស្ត្រ សម្រេចតាមគោលដៅកំណត់។
ក្នុងឱកាសនោះ តំណាងអង្គការ ILO និង UNDP បានបង្ហាញការប្តេជ្ញាចិត្តបន្តកិច្ចសហការ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ដំណើរការវាយតម្លៃនេះ។ ភាគីទាំងអស់ ក៏បានពិភាក្សាអំពីការពង្រីកយុទ្ធនាការផ្សព្វផ្សាយទៅកាន់បណ្តាខេត្តក្រុងបន្ថែម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងប្រព័ន្ធ Chatbot និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រីកការផ្សព្វផ្សាយ និងកៀរគរការចូលរួមកាន់តែច្រើនពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី