SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិភាក្សាជាមួយវិទ្យាស្ថាន CEO Master Club ដើម្បីពង្រឹងសមត្ថភាពសហគ្រិន លើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនភាពធន់ និងភាពប្រកួតប្រជែង


ក្រសួងឧស្សាហកម្ម ពិភាក្សាជាមួយវិទ្យាស្ថាន CEO Master Club ដើម្បីពង្រឹងសមត្ថភាពសហគ្រិន លើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនភាពធន់ និងភាពប្រកួតប្រជែង
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ CEO Master Club បានពិភាក្សាអំពីកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាពសហគ្រិន លើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា។

ក្នុងកិច្ចពិភាក្សា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អោម សេងបូរា ដែលដឹកនាំគណៈប្រតិភូ CEO Master Club បានស្នើសុំការគាំទ្រពីក្រសួងឧស្សាហកម្មលើយុទ្ធនាការ ការផ្សព្វផ្សាយស្តង់ដារូបនីយកម្ម ការរួមចំណែកជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការលើកកម្ពស់ផលិតផលសម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ ឯកឧត្តមបណ្ឌិត អោម សេងបូរា ក៏បានបង្ហាញអំពីការងារសំខាន់ៗរបស់ CEO Master Club រួមមាន វិទ្យាស្ថាន CEO ដែលបានបណ្តុះបណ្តាលសហគ្រិនរាប់ម៉ឺនាក់ យុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» ដែល​មានគោលបំណងប្រែក្លាយការឈឺចាប់ទៅជាកម្លាំងជាតិដោយផ្តោតលើគោលការណ៍ «រួបរួមគ្នា ស្តង់ដា និងសមត្ថភាព» ព្រមទាំងផែនការរៀបចំពិព័រណ៍ម្ហូបអាហារ។ 

ចំពោះពិព័រណ៍ម្ហូបអាហារ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកទឹកចិត្តឱ្យ CEO Master Club ផ្តោតលើការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាថា អ្នកចូលរួមនឹងផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានចំពោះគុណភាព និងសុវត្ថិភាពនៃផលិតផលម្ហូបអាហារកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ស្តង់ដា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការឈានចូលទីផ្សារ និងបានស្នើឱ្យវិទ្យាស្ថាន CEO ជួយផ្សព្វផ្សាយចំណេះដឹងអំពីស្តង់ដា និងបទប្បញ្ញត្តិនានា ជូនដល់សហគ្រិន ពិសេសបានបញ្ជាក់អំពីការចូលរួមរបស់កម្ពុជាក្នុងស្ថាប័នស្តង់ដាអន្តរជាតិ និងបានអញ្ជើញវិស័យឯកជនឱ្យចូលរួមជាតំណាងកម្ពុជា ក្នុងគណៈកម្មាធិការបច្ចេកទេស ដើម្បីរួមចំណែកដល់ការរៀបចំស្តង់ដាសកល ដូចជាក្នុងវិស័យម្ហូបអាហារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងស្ពានដើម្បីភ្ជាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមទៅកាន់ទីផ្សារ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើនការប្រើប្រាស់ធាតុចូលផលិត​កម្ម​ក្នុងស្រុក និងការលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហការក្នុងការផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងសម្រាប់ធុរកិច្ច ការគាំទ្រដល់ការចុះឈ្មោះសហគ្រាសមីក្រូលើថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការជំរុញឱ្យសហគ្រិនប្រើប្រាស់សេវាសាធារណៈដោយផ្ទាល់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នករត់ការ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី