SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វិទ្យាស្ថានចំនួន៣ បានហត្ថលេខាពង្រីកកិច្ចសហការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មីនៅកម្ពុជា


វិទ្យាស្ថានចំនួន៣ បានហត្ថលេខាពង្រីកកិច្ចសហការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មីនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ វិទ្យាស្ថានចំនួន ៣ រួមមាន វិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC), វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) បានចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីអភិវឌ្ឍន៍ជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា។

ក្នុងជំនួបនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ គឺមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំង៣ ក្នុងវិស័យ TVET ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។ ចំពោះ កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET គឺមានទិសដៅលើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើបច្ចេកវិទ្យាយានយន្ត និង NEV ព្រមទាំងជំនាញពាក់ព័ន្ធផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស និងការផ្លាស់ប្តូរការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សានិងស្តង់ដារួម ព្រមទាំងការអប់រំសហការរវាងគ្រឹះស្ថានអប់រំ និងសហគ្រាសក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញខ្ពស់។

ជាមួយគ្នានេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការគាំទ្រលើការពង្រីកកិច្ចសហប្រតិបត្តិការខាងលើ ដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ។ ការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា គឺពិតជាទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលបន្ថែមទៀត ដោយឯកឧត្ដម ហេង សួរ បានជំរុញឱ្យមានការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ជាពិសេសគឺការបណ្តុះបណ្តាលគ្រូជាច្រើននាក់ឱ្យឈានដល់កម្រិតអនុបណ្ឌិតលើផ្នែក NEV ។ 

ក្នុងឱកាសនោះ លោក ឆិន ស៊ាងរ៉ូ លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថាន GTVTC បានសង្ឃឹមថា កិច្ចពិភាក្សា និងការផ្តល់យោបល់នេះ គឺជាឱកាសនៃការចែករំលែកបទពិសោធលើការងារគ្រប់គ្រងសាលា និងធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសលើគម្រោងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយ នាពេលអនាគតដើម្បីអភិវឌ្ឍផ្នែក NEV នៅកម្ពុជា ដោយលោកប្តេជ្ញាចិត្តថានឹងជំរុញការអនុវត្តការបណ្តុះបណ្តាលឱ្យបានលឿនបំផុត។ លើសពីនេះ ភាគីទាំងពីរ ក៏បានបង្ហាញការជឿជាក់ថា ជំនួបពិភាក្សា និងទស្សនវិស័យស៊ីជម្រៅនេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើផ្នែក NEV បច្ចេកវិទ្យាយានយន្ត ដឹកជញ្ជូន និងការអភិវឌ្ឍជំនាញតម្រង់ទិសឧស្សាហកម្មសម្រាប់ផលប្រយោជន៍ដល់កម្ពុជា-ចិន៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី