2026-05-21
ទូច សូរិយា
2026-05-21
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា និងអាស៊ានឆ្នាំ២០៣០។
ក្នុងកិច្ចប្រជុំតុមូលកម្រិតខ្ពស់ស្តីពី «ទស្សនវិស័យវិនិយោគទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០» រៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា កម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតង ដែលអាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកលនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ កម្ពុជា ក៏កំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រទាក់ក្រឡាបន្ថែមទៀត និងបង្កើនការតភ្ជាប់ឱ្យកាន់តែច្រើនផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។ ទន្ទឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» ដែលជាការជំរុញការធ្វើដំណើរទេសចរណ៍ក្នុងរដូវវស្សា និងបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់កម្ពុជា ស្របតាមពាក្យស្លោក ៦ចំណុច រួមមាន៖ ត្រូវមើល ត្រូវស្នាក់នៅ ត្រូវភ្លក់រសជាតិ ត្រូវទស្សនា ត្រូវសាកល្បង និងត្រូវទិញ ដើម្បីផ្តល់បទពិសោធន៍ថ្មីៗជូនភ្ញៀវទេសចរ និងបន្តលើកកម្ពស់ភាពទាក់ទាញរបស់គោលដៅទេសចរណ៍កម្ពុជាដែលអាចទស្សនាបានគ្រប់រដូវកាល៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី