2024-03-27
SME News
2024-03-27
SME News
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទៅទស្សនកិច្ចវិទ្យាស្ថានកសិកម្មត្រូពិច នៅទីក្រុងវិនឆាង ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចតេជោ ចូលរួមក្នុងវេទិកា«បូអាវប្រចាំឆ្នាំ» នៅខេត្តហៃណាននេះ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងវេទិកា«បូអាវប្រចាំឆ្នាំ» សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ«អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»ផងដែរ។ វេទិកានេះ មានថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្រៅពីចូលរួមទស្សនកិច្ចនៅវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងវេទិកា«បូអាវប្រចាំឆ្នាំ» សម្តេចតេជោ ហ៊ុន សែន ក៏នឹងដឹកនាំប្រតិភូជាន់ខ្ពស់ និងអ្នកជំនួញជាច្រើនរូបរបស់កម្ពុជា ជួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ដូចជា ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស និងឯកឧត្តម ហ្នឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី