2026-04-30
ទូច សូរិយា
2026-04-30
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន(ICBC) សាខាភ្នំពេញ បានពិភាក្សាលើការផ្តល់ឥណទានរួមគ្នា ដើម្បីគាំទ្រដល់គម្រោងកសិកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាលើការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារ ICBC ភ្នំពេញ ជាធនាគារអន្តរការី របស់ធនាគារ ARDB ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ធនាគារទាំងពីរ ក៏មានគោលបំណងជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងស្ថាប័នទាំងពីរឱ្យកាន់តែប្រសើរឡើង៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី