2026-04-07
ទូច សូរិយា
2026-04-07
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP បានចេញផ្សាយរបាយការណ៍ «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា» ដើម្បីតម្រង់ទិសតួអង្គពាក់ព័ន្ធក្នុងវិស័យ AI នៅកម្ពុជា ឱ្យឈានទៅរកការសម្រេចបាននូវកំណើនសង្គម-សេដ្ឋកិច្ច ដែលផ្អែកលើអភិក្រមនៃក្រមសីលធម៌ សមធម៌ និងបរិយាបន្ន។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងអំពីឥទ្ធិពលធំធេងរបស់ AI និងភាពចាំបាច់នៃសកម្មភាពដែលកម្ពុជាត្រូវអនុវត្តឱ្យបានឆាប់រហ័ស ដោយបញ្ជាក់ថា នៅទូទាំងពិភពលោក AI កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញបរិវត្តកម្មឧស្សាហកម្ម និងកែប្រែអភិបាលកិច្ច។ AI ផ្តល់ឱ្យកម្ពុជានូវឱកាសដ៏កម្រមួយ ក្នុងការរំលងដំណាក់កាលអភិវឌ្ឍន៍មួយចំនួន ដោយបង្កើនល្បឿននវានុវត្តន៍ កែលម្អការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និងពង្រឹងការធ្វើគោលនយោបាយផ្អែកលើភស្តុតាងនៅគ្រប់វិស័យ។
ជាមួយគ្នានេះ លោក Jonathan Tsuen Yip Wong ប្រធានផ្នែកនវានុវត្តន៍ សហគ្រាស និងការវិនិយោគនៃ UN-ESCAP បានលើកឡើងថា បរិយាបន្ន គឺជាបញ្ហាចម្បងមួយ ព្រោះមនុស្សជាច្រើន និងបណ្តាប្រទេសមួយចំនួនមិនអាចតាមទាន់នូវការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃ AI ។ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាលគ្រឹះស្ថានសិក្សា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់ ប្រសិនបើយើងចង់បង្កើតគោលនយោបាយដែលមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី