SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមកសិ-ឧស្សាហកម្មកូរ៉េ ចង់សាកល្បងដាំដុះដំឡូងផ្អែម និងឆៃថាវ នៅកម្ពុជា


សមាគមកសិ-ឧស្សាហកម្មកូរ៉េ ចង់សាកល្បងដាំដុះដំឡូងផ្អែម និងឆៃថាវ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-21

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-21

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) បង្ហាញបំណងដាំដុះសាកល្បងកសិផលមួយចំនួននៅកម្ពុជា ដូចជាដំឡូងផ្អែម និងឆៃថាវ ដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាពនៃការដាំដុះ ផលិតកម្ម តម្រូវការ និងតម្លៃសេដ្ឋកិច្ចនៃដំណាំនេះ។ នេះជាការលើកឡើងរបស់លោក សុង ដុងអ៊ីល ប្រធានសមាគម K-Agro កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ដុងអ៊ីល បានបន្តថា សមាគម ក៏មានបំណងចង់ស្វែងយល់បន្ថែមពីសក្តានុពលផលិតផលកសិកម្មកម្ពុជា ដែលសំដៅជំរុញកសិ-ពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងអន្តរជាតិ។ ជាមួយគ្នានេះ ប្រធានសមាគម K-Agro បានបញ្ជាក់ថា សមាគមបានប្រមូលផ្តុំដោយបណ្តុំក្រុមហ៊ុនជាច្រើនផ្នែកដូចជា ក្រុមហ៊ុនកែច្នៃ ចែកចាយ និងក្រុមហ៊ុនដឹកជញ្ជូន ដែលអាចចងជាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តម ប្រាក់ ដាវីដ បានបន្ថែមថា ការមានបំណងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុន ពិសេសលើការកែច្នៃកសិផលដែលមានស្រាប់នៅកម្ពុជា នឹងរួមចំណែកលើកស្ទួយវិស័យនេះកាន់តែរីកចម្រើន ស្របពេលដែលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាច្រើន ដែលនេះនឹងផ្តល់ឱកាសឱ្យវិនិយោគិនកូរ៉េនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំទូលាយ។ ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ ដាវីដ បានណែនាំឱ្យសមាគម ព្រមទាំងក្រុមហ៊ុនកូរ៉េ សិក្សាពីទីផ្សារ និងវិភាគតម្លៃសេដ្ឋកិច្ចនៃដំណាំនេះឱ្យច្បាស់លាស់ជាមុន ដើម្បីធានាថានឹងផ្តល់អត្ថប្រយោជន៍ជូនប្រជាកសិករ និងវិនិយោគិន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី