SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រិនខ្មែរ បានផ្តល់កញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និង SMEs ចំនួន៦០ ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម និងពង្រីកឱកាសនាំចេញ


សហគ្រិនខ្មែរ បានផ្តល់កញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និង SMEs ចំនួន៦០ ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម និងពង្រីកឱកាសនាំចេញ
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ចំនួន៦០ ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម បង្កើនភាពប្រកួតប្រជែង និងពង្រីកឱកាសនាំចេញ សំដៅផ្តល់ការគាំទ្របន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ បានលើកឡើងថា តាមរយៈកម្មវិធីជាតិដ៏រឹងមាំ និងភាពជាដៃគូក្នុងស្រុក និងអន្តរជាតិ​ដ៏​ទូលំទូលាយ សហគ្រិនខ្មែរកំពុងផ្ដល់មធ្យោបាយជាឧបករណ៍ បណ្តាញទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ត្រូវការដើម្បីប្រកួតប្រជែង​ទាំងនៅទីផ្សារក្នុងស្រុក និង​អន្ដរ​​ជាតិ។ បន្ថែមលើការផ្តល់ហិរញ្ញប្បទាន កញ្ចប់ជំនួយនេះ ដើរតួជាកាតាលីករ ដើម្បីបើកឱកាសឆ្ពោះទៅកាន់​ការវិនិយោគឯកជន និងកិច្ចសហការកាន់តែស៊ីជម្រៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ បាន​បញ្ជាក់ថា ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការបង្កើន​ភាព​ប្រកួតប្រជែងអាជីវកម្ម និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្ថែមថា យុទ្ធសាស្ត្ររបស់ សហគ្រិនខ្មែរ ផ្តោតលើការកសាងភាពធន់​របស់អាជីវកម្ម ឱ្យទប់ទល់បាននឹងសម្ពាធខាងក្រៅ ទន្ទឹមនឹងនោះគាំ​ទ្រ​សហគ្រាសធុនតូចនិងមធ្យម ឱ្យចាប់យកឱកាសនៅក្នុងទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកញ្ចប់ជំនួយគោលដៅ និងគំនិតផ្តួចផ្តើមជាក់លាក់តាមវិស័យ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២០ សហគ្រិនខ្មែរ បានដាក់ចេញកម្មវិធីរាប់រយ ដើម្បីលើកកម្ពស់សហគ្រិនភាពនៅទូទាំង​ប្រទេស​កម្ពុជា រាប់ចាប់តាំងពីការប្រកួតប្រជែងផែនការអាជីវកម្មដែលជំរុញភាពច្នៃប្រឌិត ក្នុងចំណោមសិស្ស​និស្សិត រហូតដល់វគ្គសិក្សាអភិវឌ្ឍសមត្ថភាព ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្ត្រនាំចេញ។ កម្មវិធីទាំងនេះ ត្រូវបានកែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លុះបញ្ចាំងការវិវត្តនៃទិដ្ឋភាព អាជីវកម្មនាពេលបច្ចុប្បន្ន។ តាមរយៈព្រឹត្តិការណ៍បណ្តាញទំនាក់ទំនងដែលភ្ជាប់ធុរកិច្ចបង្កើតថ្មី និង​សហគ្រាស​ធុនតូចនិងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ សហគ្រិនខ្មែរ ធានាថាការគាំទ្រ របស់ខ្លួននៅតែមានភាពពាក់ព័ន្ធ មានការឆ្លើយតប និងស្របតាមតម្រូវការនៃប្រព័ន្ធ​អេកូឡូស៊ីសហគ្រិន​ភាពដែល កំពុងរីកចម្រើន៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី