2026-03-11
ទូច សូរិយា
2026-03-11
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគិននានា ពិសេសអ្នកវិនិយោគិនចិន ដែលគិតមកទល់បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានអ្នកវិនិយោគិនចិនប្រមាណជាង៩៥%។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យអ្នកវិនិយោគិនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការចាញ់បោកឈ្មួញកណ្តាល គ្រាដែលករណីនេះកើតមានច្រើនលើកមកហើយនៅក្នុងខេត្តកំពង់ស្ពឺ។ អ្នកវិនិយោគជាច្រើនត្រូវបានចាញ់បោកឈ្មួញកណ្តាលក្នុងការដាក់លុយឱ្យទិញដី រត់ការឯកសារគតិយុត្តផ្សេងៗ ហើយក្រោយទទួលបានលុយកាក់ ឈ្មួញកណ្តាលទាំងនោះក៏បានគេចខ្លួនបាត់ ដែលទីបំផុតបន្ទុកទាំងអស់ត្រូវបានធ្លាក់មកលើអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយ។
ក្នុងជួបសំណេះសំណាលជាមួយអ្នកវិនិយោគិននៃទីក្រុងប៉េកាំង ប្រទេសចិន ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីបញ្ជៀសនូវហានិភ័យនេះ គប្បីអ្នកវិនិយោគិនទាំងអស់ ទំនាក់ទំនង់ដោយផ្ទាល់មករដ្ឋបាលខេត្តឬមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានជាក់លាក់ជុំវិញការដាក់ទុន ទីតាំងវិនិយោគ។ មួយវិញទៀត ការទំនាក់ទំនងផ្ទាល់មកអាជ្ញាធរ ឬអង្គភាពពាក់ព័ន្ធគឺមានសុវត្ថិភាពគ្រប់គ្រាន់ ពិសេសបានការណែនាំ និងចង្អុលបង្ហាញចំគោលដៅដែលអ្នកវិនិយោគចង់បាន ក្នុងនោះក៏បានឱកាសក្នុងការជួយសម្របសម្រួល ជ្រោមជ្រែងនិងលើកទឹកចិត្តពីគណបញ្ជាការឯកភាពខេត្តដោយផ្ទាល់ផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី