SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ស្ថាប័នចំនួន៩ ដាក់ឱ្យដេញថ្លៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព


ស្ថាប័នចំនួន៩ ដាក់ឱ្យដេញថ្លៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-24

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-24

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ស្ថាប័នចំនួន៩ នឹងបើកឱ្យក្រុមហ៊ុន ស្ថាប័ន អង្គភាព ប្រកួតដេញថ្លៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្តារឡើងវិញនូវកំណើនផលស្ដុកនៃជលផលតំបន់ក្បែរឆ្នេរ តាមរយៈការស្ដារប្រព័ន្ធអេកូឡូស៊ីស្មៅសមុទ្រ ព្រៃកោងកាងនិងការបង្វែរមុខរបរពីការនេសាទមកធ្វើវារីវប្បកម្មក្នុងសមុទ្រជាលក្ខណៈពាណិជ្ជកម្មវិញ។

គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មានយុទ្ធនាការផ្សព្វផ្សាយតាមសហគមន៍, សិក្ខាសាលាអប់រំស្ដីអំពីការប្រកបធុរកិច្ចប្រកបដោយចីរភាព, ការសិក្សាស្រាវជ្រាវលទ្ធភាពទាក់ទងទៅនឹងជលផលសមុទ្រ, កម្មវិធីជំនួបប្រជុំដៃគូពាក់ព័ន្ធ ដែលមានសកម្មភាពនៅតាមតំបន់សមុទ្រ,កម្មវិធីប្រកួតប្រជែងធុរកិច្ចតាមតំបន់សហគមន៍, កម្មវិធីផ្សារភ្ជាប់ទីផ្សារ, កម្មវិធីគាំទ្រការបណ្ដុះបណ្ដាលស្ដង់ដារសុវត្ថិភាពចំណីអាហារ, កម្មវិធីហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពសហគ្រិនដល់សហគមន៍។

ស្ថាប័នចំនួន៩ ដែលលើកឡើងខាងលើ មានដូចជា៖ ក្រសួងបរិស្ថាន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រិនខ្មែរ និងធនាគារអភិវឌ្ឍអាស៊ី ជាដើម។ គម្រោង ដែលនឹងអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៩នេះ នឹងធ្វើឱ្យអាជីវកម្មនៅតំបន់ឆ្នេរ បង្កើតនិងធ្វើពាណិជ្ជកម្ម ក្នុងខេត្តចំនួន៤ គឺ ខេត្តកំពត, ខេត្តកែប, ខេត្តកោះកុង និងខេត្តព្រះសីហនុ។

គួរជម្រាបថា ក្រុមហ៊ុន, ស្ថាប័ន, អង្គភាព និងក្រុមទីប្រឹក្សា របស់លោក-លោកស្រី អាចដាក់ពាក្យដេញថ្លៃអនុវត្តគម្រោងទាំងនេះ តាមរយៈ QR Code, សារអេឡិចត្រូនិច [email protected] និងលេខទូរស័ព្ទ៖ ០២៣ ៩០០ ៨៥៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី