SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឱកាស ចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក នៅទីក្រុងប៉ារីស


ឱកាស ចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក នៅទីក្រុងប៉ារីស
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ «SIAL PARIS 2026» នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ក្នុងនោះក្រសួង លើកទឹកចិត្តពាណិជ្ជករ ផលិតករវិនិយោគិន និងសាធារណជន ចូលរួមតាំងបង្ហាញផលិតផលទំនិញជាអាហារ និងភេសជ្ជៈនៅក្នុងព្រឹត្តិការណ៍នេះ។

ពិព័រណ៍អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក ដែលធ្វើឡើងនៅថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២៦ ដើរតួដ៏សំខាន់ក្នុងការតាំងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ការផ្តល់ឱកាសដល់ការបង្កើនបណ្តាញទំនាក់ទំនង និងការស្វែងយល់ពីនិន្នាការថ្មីៗក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា ៨ផ្នែក ដែលក្នុងផ្នែកនីមួយៗផ្តោតសំខាន់លើវិស័យផ្សេងៗគ្នាពាក់ព័ន្ធនឹងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយក្នុងនោះរួមមាន៖ អាហារកែច្នៃ អាហារឆ្អិនស្រាប់ (ready-to-eat food) គ្រឿងផ្សំ គ្រឿងទេស នំចំណី បង្អែម ភេសជ្ជៈ ផលិតផលទឹកដោះគោ ផលិតផលសរីរាង្គ និងកសិផល។

ចំពោះ​ពាណិជ្ជករ ផលិតករវិនិយោគិន និងសាធារណជន ដែលមានបំណងចង់ចូលរួមតាំងបង្ហាញផលិតផលទំនិញជាអាហារ និងភេសជ្ជៈក្នុងព្រឹត្តិការណ៍ អាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋានដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងមកលេខទូរសព្ទ +៨៥៥ ៨៧ ៧៥៥ ៥៥១ / +៨៥៥ ៧៧ ៣៦១ ៨៣៦ ឬតាមរយៈប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬតាមរយៈអ៊ីម៉ែល [email protected]/[email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី