SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន៖ សហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ខណៈដែលវិស័យនេះមានជាង៩០% នៃអាជីវកម្មសរុប


សម្តេចតេជោ ហ៊ុន សែន៖ សហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ខណៈដែលវិស័យនេះមានជាង៩០% នៃអាជីវកម្មសរុប
A+ A-

ភ្នំពេញ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច-មធ្យម និងធុរជននៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សហគ្រាសធុនតូច-មធ្យម បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារដល់ពលរដ្ឋនៅទូទាំងប្រទេស ហើយវិស័យនេះ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់មួយផងដែរ។

នាជំនួបថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន ដែលស្មើនឹងជាង ៩០% នៃអាជីវកម្ម/សហគ្រាសសរុប ដោយក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៤ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ខណៈដែលវិស័យកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ពាន់មូលដ្ឋាន។

ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយមហាគ្រួសារសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ប្រមាណជា៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះជាការជួបដ៏ធំលើកទី១ ហើយសម្តេចលើកទឹកចិត្តឱ្យមានជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរទស្សនៈ និងយោបល់នានា ក្នុងទិសដៅរួមគ្នាអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងដែរថា ក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាល បានបង្កើតធនាគារសហគ្រាសធុនតូច-មធ្យមកម្ពុជា សម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូច-មធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច-មធ្យមកម្ពុជា បាននិងកំពុងផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យមតាមរយៈគម្រោងហិរញ្ញប្បទានចំនួន២ គឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២នេះ ធនាគារ បានបញ្ចេញឥណទានសរុបចំនួនជាង៤០០លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច-មធ្យម ចំនួន៣០៨៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី