2025-12-19
SME News
2025-12-19
SME News
ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហការជាមួយ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គាំទ្រលើការអភិវឌ្ឍជំនាញផ្នែកកាត់ដេរ និងផ្ដល់ឱកាសការងារដល់បងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសចំនួន ៤,៣០០នាក់ (ស្ត្រី ២,៥៨០នាក់) ពីកម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ»។
តាមរយៈកម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ» បងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេសទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ ដែលត្រូវនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងប្រាក់ចំណូលសមរម្យ។
កម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ» នៅតែបើកបន្ដការគាំទ្រដល់ម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត និងពីគ្រប់វិស័យទាំងអស់ រួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាល និងភ្នាក់ងារជ្រើសរើសបុគ្គលិក ដែលមានតម្រូវការអភិវឌ្ឍជំនាញជូនបងប្អូនទើបត្រឡប់ពីក្រៅប្រទេស ដោយក្នុងនោះ អាចទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០៧៧ ៣៦៥ ២៩៤ / ០២៣ ៩០១ ៥៨៣។
សម្រាប់យុវជន អ្នកស្វែងរកការងារ និងជាពិសេសបងប្អូនដែលទើបត្រឡប់មកពីប្រទេសក្រៅ ដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាល និងទទួលបានការងារ អាចទាក់ទងទៅកាន់ NEA តាមរយៈទូរសព្ទលេខ ០៧៦ ៨៦៣ ៣៤៨៤ / ០១៦ ៧៨៦ ៦៥៥ / ០៨៨ ៣៥៩ ៥៤៣៦ / ០៧១ ៤៨៨ ៨៩០៥។
សាធារណជន អាចទស្សនាពីចំណាប់អារម្មណ៍របស់បងប្អូន ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញដេរ និងទទួលបានការងារធ្វើនៅរោងចក្រកាត់ដេរសម្លៀក បំពាក់ក្នុងខេត្ដកំពង់ឆ្នាំងតាមរយៈតំណភ្ជាប់ https://youtu.be/TTj8xd6ZIiQ?si=2RIgjnujXLmi4r9a។ ព័ត៌មានថ្មីៗអំពី SDF៖ https://s.mtrbio.com/skills-development-fund ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី