SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុប បន្តផ្តល់ជំនួយ ១៣លានដុល្លារ គំាទ្រគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣


សហភាពអឺរ៉ុប បន្តផ្តល់ជំនួយ ១៣លានដុល្លារ គំាទ្រគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហភាពអឺរ៉ុប បន្តគាំទ្រកម្ពុជា ក្នុងគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ ដោយផ្តល់ជំនួយឥតសំណង ១៣លានដុល្លារ ដែលការគាំទ្រនេះសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។ នេះជាការលើកឡើងរបស់លោកស្រី ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ ក្រោយមើលឃើញពីការអនុវត្តជោគជ័យ នៃគម្រោងទឹកស្អាតបាក់ខែង ដំណាក់កាលទី១ និងដំណាក់កាលទី២។

គម្រោងដំណាក់កាលទី៣ គឺជាការពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហានឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើនដ៏គំហុកនៃតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតទឹកស្អាតបាក់ខែង រួមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៣ មីនា លោកស្រី ជូតា អេភើលឡៃនីន បានសរសើរអំពីភាពដៃគូរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប ថា ជាក្រុមការងារអឺរ៉ុបដ៏ខ្លាំងក្នុងវិស័យទឹកស្អាត។ លោកជំទាវ ក៏បានរំលេចអំពីសារសំខាន់នៃការទទួលបានសេវាទឹកស្អាតថា ជាសិទ្ធិមូលដ្ឋានដ៏សំខាន់មួយ និងជាកត្តាដ៏ចម្បងក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងដែរថា៖«រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ហើយនេះជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា»។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការបន្តគាំទ្រក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។

រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគរបស់អឺរ៉ុបដ៏ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្រ្តវិនិយោគច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប (EU Global Gateway)។ ការវិនិយោគនេះ ក៏បានធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង ២លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សូមជម្រាបផងដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន ៣៩ម៉ឺនម៉ែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដើម្បីធានាបាននូវការផលិតទឹកស្អាតដល់ប្រជាពលរដ្ឋរាប់លាននាក់។ គម្រោងនេះ ក៏បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មី ដល់ប្រជាពលរដ្ឋប្រមាណ ១៧ម៉ឺនតំណ រួមទាំងប្រជាពលរដ្ឋក្រីក្រ និងរោងចក្រសហគ្រាសប្រមាណ ២៥ពាន់តំណផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី