SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ


កម្ពុជា-វៀតណាម ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
ពាណិជ្ជកម្ម

2025-11-30

គិត បុប្ផា

ពាណិជ្ជកម្ម

2025-11-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃវៀតណាម ពិភាក្សាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ អប់រំ សុខាភិបាល វប្បធម៌ ទេសចរណ៍ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និងមានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម ឯកឧត្តម Bui Thanh Son ក៏បានពេញចិត្តភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរលើគ្រប់វិស័យ ហើយឯកឧត្តម ក៏បានកត់សម្គាល់ផងដែរថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិតរបស់គណៈប្រតិភូ នៃប្រទេសទាំងពីរ បានរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ចំពោះវឌ្ឍនភាពដ៏ល្អ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រមទាំងប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព និង វិបុលភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី