2024-09-28
ឃី ភារៈ
2024-09-28
ឃី ភារៈ
ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសរុបចំនួន ៥,៧ ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០» ដែលមានអ្នកចូលរួមជិត ១ពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យកុមារអង្គរ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ មន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាការជិះកង់កម្ពុជា បានអរគុណដល់ម្ចាស់ឧបត្ថម្ភ អាជ្ញាធរ អ្នកស្ម័គ្រចិត្ត រួមទាំងអ្នកចូលរួមជិះកង់ទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍មនុស្សធម៌ដ៏ធំមួយនេះ ដែលធ្វើឱ្យប្រព្រឹត្តិទៅដោយភាពរីករាយ និងជោគជ័យ។ ជាមួយគ្នានេះ មន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាការជិះកង់កម្ពុជា សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមព្រឹត្ដិការណ៍នេះនៅឆ្នាំក្រោយៗទៀតផងដែរ។
គួរបញ្ជាក់ថា គណៈកម្មការ ជិះកង់ដើម្បីកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ដោយមានតំណាងមកពីក្រុមហ៊ុនខេមបូឌាសាយក្លីង ខូអិលធីឌី, ក្រុមហ៊ុនចាយ៉ា ខេតធើរីង ខូអិលធីឌី, ក្រុមហ៊ុនចាន់រ៉ាអ៊េតវិនឈ័រ, ហាងលក់ឬជួលកង់ អាំង គឹមសាន្ត។ ការបង្កើតគណៈកម្មការ ជិះកង់ដើម្បីកម្ពុជានេះ ក្នុងគោលបំណងរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ ដើម្បីរៃអង្គាសថវិកាទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី