2025-11-29
គិត បុប្ផា
2025-11-29
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យកាណាដា ពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្ម ផ្តល់បច្ចេកទេសកសិកម្មពីជំនាញកាណាដា សំដៅអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពដល់គ្រឹះស្ថានកសិកម្មទាំងបី នៃក្រសួងកសិកម្ម ជាពិសេសរាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ដែលផ្តោតលើការស្រាវជ្រាវ និងពិសោធន៍ជាសំខាន់។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម បានស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការបើកស្ថានទូតកាណាដានៅកម្ពុជា និងលទ្ធភាពនៃការបង្កើនការវិនិយោគលើវិស័យកសិ-ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ខណៈកាណាដា ចាប់អារម្មណ៍លើសិផលសក្តានុពលកម្ពុជា រួមមាន៖ ស្វាយចន្ទី ម្រេចកំពត និងកាហ្វេកម្ពុជា។
ឯកឧត្តម ឌិត ទីណា និង ឯកឧត្តម Christian DesRoches បានបង្ហាញគោលជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ការពង្រឹងកសិ-ពាណិជ្ជកម្ម បំពេញបន្ថែមទៅវិញទៅមកជាដៃគូល្អ និងផ្តល់ផលចំណេញរួមគ្នា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី