2025-11-29
គិត បុប្ផា
2025-11-29
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly ដឹកជញ្ជូនអ្នកដំណើរចំនួន ១៥៧នាក់ ស្ត្រី៦៦នាក់ ជាលើកដំបូង ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។
ទន្ទឹមនឹងការមកដល់នេះ ភ្ញៀវទេសចរ បានលើកឡើងថា ពួកគាត់មានភាពរីករាយ ដែលបានមកដល់ខេត្ដសៀមរាបអង្គរ តាមរយៈការធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលមានភាពស្រស់ស្អាត អមដោយទេសភាពស្រស់បំព្រង ជាពិសេសពួកគាត់ចង់ឃើញប្រាសាទអង្គរវត្ដ ដែលជាក្ដីប៉ងប្រាថ្នាជាយូរមកហើយ។
ភ្ញៀវទេសចរទាំងអស់ ដែលមកដល់ខេត្ដសៀមរាប មិនមានការព្រួយបារម្ភពីបញ្ហាអន្ដិសុខនោះឡើយ បើទោះបីកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី ពោលគឺពួកគាត់នៅពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ពួកគាត់និងផ្សព្វផ្សាយបន្តអំពីរមណីយដ្ឋានទេសចរណ៍ស្អាតៗនៅក្នុងខេត្តសៀមរាបទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់ និងអ្នកទេសចរអញ្ជើញមកលេងខេត្ដសៀមរាបផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ រៀងរាល់សប្តាហ៍ ដែលជាប្រភេទយន្ដហោះ Boeing 737-800 (B738)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី