2025-11-22
ទូច សូរិយា
2025-11-22
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACEC) នឹងជំរុញ TVET នៅកម្ពុជាកាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅទាក់ទាញ និងជំរុញការវិនិយោគវិស័យឧស្សាហកម្មយានយន្ត ហើយក៏ជាមូលដ្ឋានចាំបាច់សម្រាប់វិស័យដទៃទៀត នឹងរួមចំណែកដល់ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់កំណើនផលិតភាពការងារ ពិសេសការធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចដោយផ្អែកលើផលិតភាពការងារ។
ក្នុងជំនួបជាមួយពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន Bendigo Kangan Institute (BKI) របស់អូស្ត្រាលី និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា គម្លាតនៃប្រភេទជំនាញនិងគុណភាពជំនាញនៅក្នុងទីផ្សារជាមួយនឹងតម្រូវការជំនាញជាក់ស្តែង ទាំងក្នុងវិស័យផលិតយានយន្ត ក៏ដូចជាវិស័យដទៃទៀត គឺជាបញ្ហាប្រឈមសំខាន់មួយដល់ការអភិវឌ្ឍនិងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
តំណាងគណៈប្រតិភូ បានបញ្ជាក់ថា មជ្ឈមណ្ឌល ACEC ជាគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership) ផ្តោតលើការរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត (TVET in Automotive Sector) ក្រោមកិច្ចសហការរវាងក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន BKI របស់ប្រទេសអូស្ត្រាលី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនិទានកម្មនៃការបង្កើតមជ្ឈមណ្ឌល ACEC នេះឡើងគឺដោយសារ ការមើលឃើញពីភាពមានកម្រិតក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យយានយន្តនៅកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី